កណ្តាលៈ យុវជនម្នាក់ ដែលគំរាមសង្សាររបស់ខ្លួនយកលុយ៤០០ដុលា្លរ ជាថ្នូរនិងការមិនបង្ហោះរូបស្រាតតាមប្រពន្ធ faceBook នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនមកតុលាការខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆ័យទោស។
មន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា បន្ទាប់ពីបញ្ជូនខ្លួនយុវជនរូបនោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក គឹម ម៉េង សម្រេចចេញដីកាឃុំខ្លួនលេខ១៨៥១ ដកសឃខ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ពីបទគម្រាមគំហែងដោយមានបញ្ជានូវបំពេញល័ក្ខខណ្ឌ័អ្វីមួយ តាមមាត្រា២៣២ និងដាក់ទោសពី០៦ខែទៅ០២ឆ្នាំ និងពិនយ័ជាប្រាក់១លានរៀល ទៅ០៤លានរៀល។
សូមបញ្ជាក់ថា នគរបាលក្រុងតាខ្មៅបានចាប់ខ្លួនយុវជនឈ្មោះ កាន សុគន្ធារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីបុរសរូបនោះ បានឲ្យនារីរងគ្រោះអាយុ១៧ឆ្នាំ មុរបរសិស្ស ថតរូបស្រាតជាច្រើនសន្លឹកផ្ញើឲ្យខ្លួន។
នារីរងគ្រោះនិងជនសង្ស័យបានស្គាល់គ្នា តាមរយៈ Facebook ក្នុងឆ្នាំ២០១៤ មានការរាប់អានគ្នាជាមិត្តភក្តិធម្មតា។ លុះដល់ឆ្នាំ២០១៥ ក៏មានការស្រឡាញ់គ្នាជាសង្សាររហូតបានដេកជាមួយគ្នាច្រើនដងមកហើយ។ ក្រោយមកក៏បែកបាក់គ្នាមួយរយៈ រួចក៏ជួបត្រូវគ្នាវិញ។ ពេលមួយជនសង្ស័យបានទៅលេងម្តាយខ្លួន ដែលទៅព្យាបាលជំងឺនៅប្រទេសវៀតណាម ហើយបានផ្ញើសារមកឲ្យនារីរងគ្រោះ ដោយលួងលោមឲ្យថតរូបស្រាត៨ប៉ុស្តិ៍ផ្ញើតាមសារ SMS និង តាម Messenger ឲ្យខ្លួនទុកមើល។ ដោយក្តីស្រឡាញ់នារីរងគ្រោះក៏បានថតរូបផ្ញើទៅ។ នៅពាក់កណ្តាលឆ្នាំ២០១៦ ជនសង្ស័យបានផ្ញើសារគំរាមដល់នារីរងគ្រោះថា ត្រូវតែរកលុយឲ្យបាន៤០០ដុល្លារ បើមិនបានទេ ខ្លួននឹងផ្សាយរូបអាក្រាតតាមប្រព័ន្ធហ្វេសប៊ុក។
បន្ទាប់ពីជនសង្ស័យគំរាមបែបនេះ នារីរងគ្រោះមានការភ័យខ្លាច បានដើរខ្ចីលុយមិត្តភក្តិឲ្យជនសង្ស័យភ្លាម ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យបានផ្ញើសារមកម្តងទៀតតាមរយៈទូរស័ព្ទថា ត្រូវរកលុយឲ្យបាន៣០០ដុល្លារទៀត បើមិនបានខ្លួននឹងបង្ហោះរូបស្រាតអាសអាភាស តាមហ្វេសប៊ុក (Facebook) ហើយ ។
ពេលនេះនារីរងគ្រោះបានផ្ញើសារត្រឡប់ទៅវិញថា ខ្លួនរកលុយពីណាបាន គ្មានលុយទេ ជនសង្ស័យ ក៏បានផ្ញើសារឆ្លើយថា ទៅដេកជាមួយអ្នកណាក៏ដោយឲ្យតែបានលុយ។ នារីរងគ្រោះមិនដឹងរកលុយឯណា ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ តែម្តង។
ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែ
ឆ្នាំដដែល នៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈជនសង្ស័យទៅយកលុយពីនារីរង គ្រោះតាមការណាត់ជួប៕





មតិយោបល់