ព័ត៌មានជាតិ

នារីអ្នកម៉ាស្សាម្នាក់ ត្រូវបុរសម្នាក់ចូលទៅម៉ាស្សាចោទនាងថា លួចបន្លំដូរលុយខ្មោចចំនួន ៤០០ដុល្លារ

ភ្នំពេញៈ កាលវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ មានអាការៈស្រវឹងស្រា រួចចូលទៅហាងម៉ាស្សាមួយកន្លែង ដែលនៅតាមបណ្តោយផ្លូវ២៥៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយចោទប្រកាន់នារីម៉ាស្សាថា លួចបន្លំដូរលុយខ្មោចចំនួន ៤០០ដុល្លារ។

ប្រភពព័ត៌មានពីម្ចាស់ហាងយីហោ “ម៉ាស្សា កោសជប់ ១២, ០០០៛” បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់វ័យប្រហែល ៣០ខាងលើ បានជិះម៉ូតូម៉ាក icon ចូលម៉ាស្សារួចរាល់ហើយ បង់ថ្លៃសេវាចំនួន ១២, ០០០៛ រួចហើយបានជិះចេញទៅបាត់ បានមួយសន្ទុះស្រាប់តែនាំបក្ខពួកប្រមាណ ៣នាក់ ជិះត្រលប់មកហាងម៉ាស្សាម្តងទៀត ដោយបានចោទប្រកាន់ថា នារីម៉ាស្សាបន្លំដូរលុយខ្មោចចំនួន៤០០ដុល្លារ។

សូមបញ្ជាក់៖ ករណីនេះ បង្កការឈ្លោះប្រកែកយ៉ាងខ្លាំង ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ ចំពោះបុរសអ្នកចូលម៉ាស្សា គ្រាន់តែឃើញប៉ូលិសភ្លាម បើកម៉ូតូចេញទៅបាត់៕

មតិយោបល់