តាកែវៈ កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។
ជនសង្ស័យឈ្មោះ ស្រេង អ៊ីង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពយកផ្លែរណាអារដែក កាត់សោផ្ទះរបស់ឈ្មោះ ជៀន យ៉ាងស៊ី ភេទប្រុស អាយុ៧៥ឆ្នាំ (ជនជាតិចិនតៃវ៉ាន់) ស្នាក់នៅភូមិ-ឃុំកើតហេតុ ខណៈម្ចាស់ផ្ទះមិននៅ។
ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យព្រមទាំងដកហូតបានម៉ូតូ០១គ្រឿង និងសម្ភារមួយចំនួន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕



មតិយោបល់