ព័ត៌មានជាតិ

ចោរធ្វើសកម្មភាព លួចម៉ូតូ នៅក្រុងដូនកែវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: កាលពីវេលាម៉ោង ០៨និង១០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ក្របួចបានជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្នុងភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនសង្ស័យទី១ឈ្មោះ ឡុង សុវណ្ណ ហៅវ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ ស្នាក់នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងទី២.ឈ្មោះ ហួយ ភក្ដី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាព លួចកាច់.កម៉ូតូ១គ្រឿង ម៉ាកសង់ឌ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ តាកែវ1Q-5814 លេខតួ 9731230 ដែលមានម្ចាស់ឈ្មោះ រឿន វឌ្ឍន: ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅស្ថិតនៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កំពុងកសាងសំណុំរឿង ដ;ម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់