ព័ត៌មានជាតិ

ខឹងទារលុយមិនបានជនសង្ស័យ យកកាំបិតកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់

ព្រះវិហារៈ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានករណីហិង្សាប្រើកាំបិតកាប់កាត់ នៅចំណុចផ្សារតំបន់ច្រកអានសេះ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ សុខ ហួរ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនបង្កឈ្មោះ មែន ខេមរុង ហៅតោ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានប្រើកាំបិតកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំពីលើក្បាលផ្នែកខាងក្រោយចំនួន ១៥ថ្នេរ។

មូលហេតុ៖ ខឹងទារលុយពីជនរងគ្រោះ។

ក្រោយពេលកើតហេតុជនបង្កត្រូវសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់