ព័ត៌មានជាតិ

បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ ខណៈយកជណ្តើរដែកឡើងមើលទរទឹក ពេលមេឃកំពុងភ្លៀង

កណ្តាល: បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម ខណ:មេឃកំពុងធ្លាក់ភ្លៀង ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង​១៨ និង ០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិពងទឹកឃុំដំណាក់ អំពិលស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពបានដឹងថា ជនរងគ្រោះឈ្មោះ ជី វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរកម្មកររោងចក្រ មានប្រពន្ធ កូនស្រី០១នាក់ អាយុ០៣ខួប។

ប្រភពបានបន្តទៀតថា នៅមុនពេលកើតហេតុមេឃកំពុងតែភ្លៀងជនគ្រោះ បានយកជណ្ដើរដែកឡើងមើលទរទឹកខាងក្រោយផ្ទះ ដើម្បីត្រង់ទឹក ពេលនោះ ជនរង គ្រោះមិនប្រយ័ត្នក៏ យកដៃទៅកាន់ទរទឹក កន្លែងមានដំណរខ្សែភ្លើងជាប់ហ្នឹងទរ ក៏ឆក់ជាប់ហ្នឹងជណ្ដើរ ឃើញដូច្នេះ ឪពុកក្មេក ក៏រត់ទៅបិតបារ៉ែតភ្លើង ដោយមានខ្សែភ្លើង តចេញពីផ្ទះទៅរោងបាយ និងរោងគោ។

ក្រោយមកក្រុមគ្រួសារ បានយកជនរងគ្រោះទៅពេទ្យសម្ភព ឯកជនទើបដឹងថាស្លាប់។

មន្ត្រីនគរបាលបច្ចេកទេសស្រុក និងនគរបាលប៉ុស្តិ៍ ដោយមានការចូលរួមពីលោកស្រីមេឃុំ លោកគ្រូ ពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕

el3

el

el2

el1

មតិយោបល់