ព័ត៌មានជាតិ

មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរ៉ឺម៉ក បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ និង ៣០ នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរ៉ឺម៉ក បណ្ដាលឲ្យបុរសម្នាក់បាក់ជើង ចំពោះមូលហេតុមិនទាន់ដឹង ព័ត៌មានលម្អិតPost News នឹងផ្សាយជូនពេលក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់