ភ្នំពេញៈ ទារកម្នាក់ ត្រូវបានឪពុកម្តាយ យកទៅបបរបង់ចោលគួរឲ្យសង្វែក ដោយបានដាក់កាបូបយួរ យកមកផ្លុងចោលនៅក្នុងដីឡូតិ៍មួយកន្លែង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្រោយពីឭសម្លេងស្រែកយំដោយមានសត្វស្រមោចខាំ រួចប្រញាប់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងដីឡូត៍បរិវេណរោងចក្រមួយកន្លែង ដែលពុំមានអ្នកធ្វើការ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីលោកស្រីមេភូមិ ព្រៃទា១ សង្កាត់ចោមចៅ ឈ្មោះ មូល សាមឺន និងលោក ប៉ោ ឆាយ ជំនួយការភូមិ បានឲ្យដឹងថា ទារកខាងលើនេះ មានអវៈយវៈគ្រប់គ្រាន់ សុខភាពធម្មតា ប៉ុន្តែបែរ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដាក់នៅក្នុងកាបូបយួរដៃមួយដោយមានទ្រាប់កន្សែង និងសម្ភារៈក្នុងកាបូបយួរមួយ យកផ្លុងចោល នៅក្នុងបរិវេណរោងចក្រ មួយកន្លែងដែលគេទុកចោល ។ ហើយបន្ទាប់ពីមានការភ្ញាក់ផ្អើល ទើបគាត់មក សាកសួរជុំវិញរឿងរ៉ាវខាងលើ នៅកន្លែងកើតហេតុ ពុំមានអ្នកណាដឹងរឿង ហើយក៏គ្មានអ្នកស្គាល់ឪពុកម្តាយរបស់ទារកនេះដែរ ដោយឃើញក្នុងសភាព មិនប្រក្រតី ម្យ៉ាងខ្វល់ពីសុខភាពក្មេងទើបលោកស្រីមេភូមិ សម្រេចនាំគ្នាយកទារកខាងលើ យកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតែម្តង៕
https://youtu.be/DBo6adgXsXo
មតិយោបល់