ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង ១និង៣៤នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី2 (GS2-F13A) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (1)ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ផ្លូវ163 សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ (2) ផ្លូវ360 និងផ្លូវ105 សង្កាត់បឹងកេងកងទី2 ផ្លូវ396 សង្កាត់បឹងកេងកង3 ផ្លូវ245 ផ្លូវ101 ផ្លូវ103 ផ្លូវ223 និងផ្លូវ436 សង្កាត់បឹងត្របែក ផ្លូវ63 និងផ្លូវមុន្នីវង្ស ភូមិ5 សង្កាត់ផ្សារដើមថ្កូវ ផ្លូវ245 សង្កាត់ទំនប់ទឹក ផ្លូវ440 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់