ព័ត៌មានជាតិ

ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​របួសស្រាល​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅ​ស្រុក​មុខកំពូល​

កណ្ដាលៈ បុរស​ម្នាក់​រង​របួសធ្ងន់​ និង​ដាច់ខ្យល់​ស្លាប់​ ខណៈ​បញ្ជូន​ដល់​មន្ទីរ​ រីឯ​ម្នាក់​ទៀត​រង​របួសស្រាល​ ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​ ២​នាក់​ខាងលើ​នេះ​ បើក​ម៉ូតូឌុប​គ្នា​វ៉ា​ជែង​ម៉ូតូ​មួយ​គ្រឿង​បើក​នៅ​ខាង​មុខ​ស្របគ្នា​មិន​ប្រយ័ត្ន​ ជ្រុល​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង​បើក​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ កាលពី​វេលា​ម៉ោង ​៥​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០​ លើ​កំណាត់​ផ្លូវ​លេខ​៧០A​ ស្ថិត​នៅ​ក្នុង​ភូមិ​រការ​កោង​ ឃុំរ​ការ​កោង​១​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​

ជន​រង​គ្រោះ​​ឈ្មោះ​ អាត​ សុ​ភ័​ត្រា​ ភេទ​ប្រុស​ អាយុ ​២៥​ឆ្នាំ (ស្លាប់)​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ ភូមិ​ព្រែក​ជ្រៅ​ ឃុំរ​ការ​កោង​២​ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ (​ជា​អ្នក​រួម​ដំណើរ​)​ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​រង​របួសស្រាល​ឈ្មោះ​ ស៊ឹ​ម​ ដា​រ៉ូ​ ភេទ​ប្រុស​ អាយុ ​២០​ឆ្នាំ​ ជា​កសិករ​ មាន​ទីលំនៅ​ ភូមិ​ពោធិ​រលំ​ ឃុំរ​ការ​កោង​២​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1G-5968​ ។​

​រថយន្ដ​ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 3A-​4270​ អ្នកបើកបរ​ពុំ​ស្គាល់​អត្ដសញ្ញាណ​រត់គេច​បាត់​ ។​

ដំណើររឿង៖​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ជន​រង​គ្រោះ​ទាំង​ ២​នាក់​ បើកបរ​ម៉ូតូឌុប​គ្នា​ តាម​បណ្ដោយ​ផ្លូវ​លេខ​៧០A​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បន្ថែម​ល្បឿន​វ៉ា​ជែង​ម៉ូតូ​មួយ​គ្រឿង​បើក​នៅ​ខាង​មុខ​ តែ​វ៉ា​មិន​ផុត​ ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ដ​ធុន​ធំ​ ប្រភេទ​បែន​ពេញ​មួយ​ទំហឹង​បណ្ដា​ឲ្យ​ជន​រង​គ្រោះជា​រួម​ដំណើរ​ពីក្រោយ​រង​របួសធ្ងន់​ រីឯ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេ​ទ​ តែ​ជា​អកុសលបាន​ដាច់ខ្យល់​ស្លាប់​ខណៈ​ដល់​មន្ទីរពេទ្យ​ ។​

​ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​ ២​គ្រឿង​ ត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរណ៍​ ចុះ​ធ្វើការ​វាស់វែង​ និង​កសាង​ឯកសារ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕

មតិយោបល់