ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីផ្ទុះធុងហ្គាសឆេះផ្ទះ ២ខ្នងទាំងស្រុង នៅស្រុកបរសេដ្ឋ

កំពង់ស្ពឺ: នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីភ្លើងឆេះផ្ទះចំនួនពីរខ្នង ស្ថិតក្នុងភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះឈ្មោះ ប៊ី សុខហេង ភេទប្រុស អាយុ ២៦ឆ្នាំ និងផ្ទះមួយទៀតម្ចាស់ឈ្មោះ ខៀវ ផល្លី ភេទស្រី អាយុ ៦០ឆ្នាំ។

មូលហេតុ៖ ផ្ទុះធុងហ្គាស។

ខូចខាត៖
-ផ្ទះ២ខ្នង ៦ម៉ែត្រគុណ៨ម៉ែត្រ នៅជាប់គ្នា ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ សសរបេតុង ដូចគ្នា
-ម៉ូតូ ៤គ្រឿង
-ម៉ាស៊ីនដេ ២គ្រឿង
-ស្រូវអង្ករ
-លុយ ១៧០០ដុល្លារ
-លុយរៀល១០០០០០០រៀល
-សំបុត្រកំណើត
-សៀវភៅគ្រួសារ
-ឆុងប៉ាស់ និងចំនួនទៀត ។

សូមបញ្ជាក់៖ ករណីខាងលើសមត្ថកិច្ចមិនអាចជួយពន្លត់ទាន់ពេលវេលា ដោយសារការរាយការណ៍យឺតយ៉ាវ នៅដាច់ស្រយ៉ាល ផ្លូវចង្អៀតឡានទឹកពិបាកចូលបាញ់ពន្លត់៕

មតិយោបល់