សៀមរាបៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៧ និង ២១នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០មានករណីជនជាតិបារាំម្នាក់ស្លាប់ ត្រង់ចំណុចបន្ទប់សង្គ្រោះបន្ទាន់នៃបន្ទីរពេទ្យរ៉ូយ៉ាល់ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ KANDIL ABDERRAHMAE ភេទប្រុស អាយុ ៦៨ ឆ្នាំ លិខិតឆ្លងដែនលេខ ១៣CP៦២៦៣៥ ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរមកលេងជាមួយប្រពន្ធតែពីរនាក់ ស្នាក់នៅក្នងសណ្ឋាគារ សាអែមសៀមរាប លុះម៉ោងប្រហែលដប់ពីរយប់ ត្រូវថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះមានសភាពមិនស្រួលខ្លួនខ្លាំង ក៏ខាងសណ្ឋាគារហៅពេទ្យរ៉ូយ៉ាល់មកទទួលព្យាបាល ខណៈមកដល់មន្ទីរពេទ្យ ជនរងគ្រោះមានសភាពមិនស្រួលខ្លាំងក៏សម្រេចចិត្តបញ្ជូនជនរងគ្រោះទៅប្រទេសថៃ តាមជើងយន្តហោះ លុះជិតដល់ជនរងគ្រោះមានសភាពដង្ហក់ខ្យល់ខ្លាំង តម្រូវការជួយសង្រ្គោះផ្លូវដង្ហើម ក៏ដឹកមកវិញដើម្បីសង្រ្គោះ ពេលមកដល់ជួយបានបន្តិចជនរងគ្រោះស្លាប់តែម្ដង។ក្រោយពិនិត្យឃើញថាជនរងគ្រោះមានសភាព សួតត្រូវមេរោគស៊ីអស់មួយចំហៀង នៅសល់មួយចំហៀងទៀត អស់ពាក់កណ្តាល បេះដូងអ្នកជំងឺ ត្រូវបញ្ចូលរុំស័រ ដើម្បីដំណើរការ តាំងពីនៅប្រទេសបារាំងមកម្លេះ។
មូលហេតុ៖ ជនរងគ្រោះស្លាប់ដោយសារ រលាកសួតធ្ងន់ធ្ងរ ពុំមានពាក់ពន្ធ័ និងបទល្មើស អត្តឃាត ឬ ឃាតកម្មឡើយ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវ ក្រុមគ្រួសារសំណូមពរ រក្សាសពនៅមន្ទីរពេទ្យរ៉ូយ៉ាល់ រងចាំកូនមកដល់ពីប្រទេសថៃ និងបារាំង ដើម្បីចាត់ចែងបន្ត ៕
មតិយោបល់