ព័ត៌មានជាតិ

បង្រ្កាបគ្រឿងញៀននៅក្រោយសាលាបឋមសិក្សាសឡា ចាប់បាន ៣នាក់ និងថ្នាំញៀន ០៥កញ្ចប់

ភ្នំពេញៈ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចខណ្ឌមានជ័យ បានចុះបង្ក្រាបក្រុមចែកចាយគ្រឿងញៀនមួយនៅក្រោយសាលាបឋមសិក្សាសឡា ស្ថិតនៅក្រុមទី5 ភូមិទ្រា1 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយក្នុងប្រតិបត្តិការនោះ ក៏បានឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ និងរកឃើញថា្នំញៀន ០៥កញ្ចប់ និងវត្ថុតាងជាច្រើនទៀត។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ គឺដោយមានការឯកភាព ពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួចមកលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ លោក ហ៊ួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ឯម ភារី អនុប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដោយសហការជាមួយក្រុមនគរបាលអន្តរាគមន៍ពិសេស ស្នងការរាជធានីភ្នំពេញ រួមនិងលោក-លោកស្រីជាមន្រ្តីសង្កាត់ភូមិបានដឹកនាំនិងចុះឆែកឆេរធ្វើការឃាត់ខ្លួនបានមនុស្សចំនួន3នាក់ ក្នុងនោះមានស្រី01នាក់ រួមនិងគ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង ០៣នាក់នោះ រួមមាន ទី1-ឈ្មោះ ជុំ សេរីបុត្រ ភេទប្រុសអាយុ33ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ទី2ឈ្មោះ-រុន មុន្នី ភេទប្រុស អាយុ27ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងទី3-ឈ្មោះ ចាន់ សុភា ភេទស្រី អាយុ31ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

ចំពោះវត្ថុតាងដែលបានឆែកឆេររកឃើញរួមមាន-ម៉្សៅសថ្លាក្រាម ចំនួន2កញ្ចប់ធំ និង3កញ្ចប់តូច ។ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន01។ ម៉ូតូចំនួន02គ្រឿង រួមនិងឧបករណ៍សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។បន្ទាប់មកជនល្មើសបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីធ្វើការតាមនិរតីវីធីច្បាប់៕

photo_2016-07-28_20-11-36photo_2016-07-28_20-11-39photo_2016-07-28_20-11-42photo_2016-07-28_20-11-44photo_2016-07-28_20-11-51photo_2016-07-28_20-11-53photo_2016-07-28_20-11-58photo_2016-07-28_20-12-00photo_2016-07-28_20-12-04photo_2016-07-28_20-12-06photo_2016-07-28_20-12-08photo_2016-07-28_20-12-11photo_2016-07-28_20-12-13photo_2016-07-28_20-12-17photo_2016-07-28_20-12-19photo_2016-07-28_20-12-22photo_2016-07-28_20-12-25photo_2016-07-28_20-12-29photo_2016-07-28_20-12-32

មតិយោបល់