ព័ត៌មានជាតិ

ក្មេងប្រុសសិស្សសាលាម្នាក់ត្រូវ ចោរលួចម៉ូតូ នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១និង៥៥នាទី ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូ ត្រង់ចំណុចមុខផ្ទះលេខA២ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នី ឌីណា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ យុង យ៉ុងហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខA២ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាក ប៊ិត ពណ៌សលាយខៀវ លេខតួ 9024339 , លេខម៉ាស៊ីន 9024748 ពាក់ស្លាកលេខ ភ្នំពេញ 1HG-8198 (ជារបស់ជនរងគ្រោះឈ្មោះ យុង យ៉ុងហួរ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់