ព័ត៌មានជាតិ

យុវជនម្នាក់ធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចចាប់បាន ទើបនឹកស្រណោះខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥ និង ០០នាទីល្ងាច
កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់ទូរស័ព្ទ ត្រង់ចំណុចលើសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិកែង ផ្លូវលេខ១៣០ ស្ថិតភូមិទី២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ណៅ ម៉ៅ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក One plus6T ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។

ជនរងគ្រោះឈ្មោះ Finley Niall Watt ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ស្គុតលែន មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់