ព័ត៌មានជាតិ

ម្ចាស់ស្លុតឡើងសន្លប់! ឆ្លងចរន្តអគ្គិសនី ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់

សៀមរាប: កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨ និង ០០នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះ ១ខ្នងទំហំ៧ម×៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី កម្ពស់៦ម៉ែត្រ ស្ថិតភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ម្ចាស់ផ្ទះឈ្មោះ លឿម ឡោម ភេទប្រុស អាយុ ៦២ ឆ្នាំ និងប្រពន្ធឈ្មោះ ឃាន ភាន អាយុ ៤៩ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

សម្ភារ:ខូចខាត៖
– ឆេះផ្ទះទំហំ៧ម×៨ម ទាំងស្រុង។
– ទូរទស្សន៍ ១គ្រឿង
– កង់ ២គ្រឿង
– ស្រូវ ៨ការ៉ុង
– ទូរស័ព្ទ Iphone6 ចំនួន១គ្រឿង
– មាស និងប្រាក់ មួយចំនួន។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន សំណាងល្អគ្មានអ្នករងរបួស។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

មតិយោបល់