ព័ត៌មានជាតិ

យុវជនម្នាក់ប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨ និង ០០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើរដ្ឋបាលចំហរ តាមផ្ទះជួរ ផ្ទះសំណាក់ ជំវិញក្រុងកំពង់ឆ្នាំងសរុប ០៦កន្លែង ក្នុងនោះដែរ កម្លាំងអធិការ បានពិនិត្យឃើញអ្នកស្នាក់នៅប្រភេទគួរឲ្យសង្ស័យម្នាក់ ព្រមទាំងធ្វើតេស្តពិនិត្យ (ទឹកនោម) ឃើញមានផ្ទុកសារធាតុញៀន។

ជនសង្ស័យឈ្មោះ ស្រអែម ហ៊ុនមាស ភេទប្រុស អាយុ ១៩ ឆ្នាំ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បិចាត់ការតាមនីតិវិធី៕

មតិយោបល់