ព័ត៌មានជាតិ

កម្លាំងជំនាញពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី…

ភ្នំពេញ: កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ០០នាទី ត្រង់ចំណុចសំណង់មិនរាបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានធ្វើការល្បាតពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវសារធាតុញៀនខុសច្បាប់។

ជនសង្ស័យឈ្មោះ សុន សម្បត្តិ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ។

វត្ថុតាងដកហូតបាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៣កញ្ចប់ថង់តូច ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕

មតិយោបល់