ភ្នំពេញៈ បុរសម្នាក់ ទើបតែការថ្មីៗ ស្រាប់តែត្រូវប្រពន្ធ លួចផិតក្បត់ ទៅដេកជាមួយប្រុសថ្មីម្នាក់ទៀត ហើយតាមទាន់ ធ្វើឲ្យប៉ះពាក្យសម្ដីគ្នា ផ្អើលដល់បងប្អូនទាំងសងខាង មកធ្វើការសម្របសម្រួលគ្នា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចហាង Pizza Company ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ
តាមប្រភពពីជនរងគ្រោះ ដែលត្រូវជាប្តីមានឈ្មោះ ប៉ុន ឈឿន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើការនៅអើឌឺសេ ស្នាក់នៅបច្ចុប្បន្នម្តុំបាក់ទូក សង្កាត់វាលវែង ខណ្ឌ៧មករា បានឲ្យដឹងថា ប្រពន្ធគាត់ឈ្មោះ កល្យាណ ភេទស្រី អាយុ២៥ឆ្នាំ ទើបរៀបការជាមួយគ្នា បានមួយខែប៉ុណ្ណោះ ស្រាប់តែកើតរឿងធ្វើឲ្យគាត់នឹកស្មានមិនដល់ គឺប្រពន្ធគាត់ បានលួចទាក់ទងជាមួយប្រុសថ្មី មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាគ្រូសាស្ត្រាចារ្យ នៅសកលវិទ្យាល័យន័រតុង។
ដោយមួយរយៈចុងក្រោយនេះ ប្រពន្ធគាត់មានចរិតប្លែកៗ មិនដែលនៅផ្ទះនោះទេ គឺចេញពីផ្ទះបាត់ៗ ពេលខ្លះដាច់យប់ទៀតក៏មាន ទើបគាត់សង្ស័យ ក៏លួចតាមដានប្រពន្ធគាត់ រហូតដល់ម៉ោងថ្ងៃត្រង់ ក៏ទាន់ប្រពន្ធគាត់ បានចូលទៅផ្ទះសំណាក់ ជាមួយប្រុសថ្មី នៅម្តុំផ្សារដើមថ្កូវ ហើយគាត់បានតេហៅបងប្អូនទាំងខាងខ្លួន ទាំងខាងស្រី ឲ្យមកជុំគ្នា ដើម្បីមើលជាក់ស្តែក។
មួយសន្ទុះធំក្រោយមក ប្រពន្ធ និងប្រុសកំណាន់ បានចេញពីផ្ទះសំណាក់ រួចហើយក៏នាំគ្នាទៅអង្គុយញ្ញាំ
Pizza Company នៅផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមុខមាត់ទន្លេ ក្បែរនឹងព្រះរាជវាំង ទើបបុរសជាប្ដីតាមមក ហើយកើតជារឿងឈ្លោះប្រកែកគ្នា ភ្លាមៗនោះ សាច់ញ្ញាតិទាំងសងខាង ក៏បានសម្របសម្រួលគ្នា
ព្រោះមិនចង់ឲ្យមានអំពើហិង្សា។
ក្រោយកើតហេតុ ខាងជនរងគ្រោះ សូមកាត់កាលប្រពន្ធគាត់ចោល ឈប់ទាក់ទងគ្នាជារៀងរហូត ចំណែកខាងបុរស ដែលជាអ្នកយកប្រពន្ធគេវិញ ត្រូវបានក្រុមគ្រួសារ សុំដោះស្រាយគ្នា នៅពេលក្រោយទៀត៕
មតិយោបល់