ព័ត៌មានជាតិ

ចិន​ទិញ​ប្រេង​ឆៅ​ពី​អី​រ៉ង​ឈាន​ដល់​កម្រិត​កំពូល​

​សារព័ត៌មាន Wall Street Journal បាន​ប្រកាស់​ពី​តួរ​លេខ​ពិតប្រាកដ​ស្តី​ពី​ការទិញ​ប្រេង​ឆៅ ពី​ប្រទេស​អ៊ីរ៉ង​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៤​កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គឺ​រហូត​ដល់​ទៅ​៦៣០០០០​ធុង​ក្នុង​មួយថ្ងៃ​។​
2014-07-24_213536
​គម្រិត​ប្រេងឆៅ​ដែល​អ៊ីរ៉ង​លក់​ទៅ​ឲ្យ​ចិន​កើន​ដល់​៤៨​ភាគរយ បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៣​។ នាយក​គ្រប់​គ្រប់​ក្រុមហ៊ុន​ប្រេង​របស់​អ៊ីរ៉ង​ប្រចាំ​ប្រទេស​ចិន​បានឲ្យដឹងថា មូលហេតុ​កើតឡើង​បែបនេះ​គឺ​ដោយសារ​តែ​អាមេរិក​កាត់បន្ថយ​ការដាក់ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង​។​
​ចិន​ជា​អតិ​ថ​ជន​ធំ​បំផុត​របស់​អ៊ីរ៉ង បាន​បង្កើន​ការទិញ​ប្រេង​ចាប់​តាំង​អ៊ីរ៉ង​និង​ប្រទេស​៥​បូក​១ ដែល​មាន​អាមេរិក ចិន បារាំង អង់គ្លេស រុស្ស៊ី និង​អាល្លឺម៉ង ឈាន​ដល់​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ស្តីពី​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង​។​

​តាម​កិច្ច​ព្រម​ប្រៀង​នោះ ប្រទេស​មហាអំណាច​ទាំង​៦​បាន​ឯកភាពគ្នា​កាត់បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង ជា​ការដោះដូរ​អ៊ីរ៉ង​ត្រូវតែ​ផ្អាក​សកម្មភាព​បរ​ម៉ាណូ​មួយចំនួន​វិញ​។ ភាគី​ទាំងពី​បន្ត​ពិភាគ្សា​រហូតដល់​ថ្ងៃទី​២៤​ខែវិច្ឆិកា ដើម្បី​ឈានដល់​កិច្ច​ព្រម​ប្រៀង​ចុងក្រោយ​។​

​ចិន​ដែល​ជា​ប្រទេស​ត្រូវការ​ថាមពល​ប្រេង​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក ទាំងនោះ​ហើយ​បាន​បង្ខំ​ឲ្យ​ចិត​ពង្រីក​សកម្មភាព​គ្រប់គ្រង ទីតាំង​ជាច្រើន​ដែល​មាន​វិវាទ ស​ប្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ប្រេង ដូចជា​នៅ​ដំបន់​សមុទ្រ​ចិន​ភាគខាងត្បូង​ជាដើម​។ ទាំងនោះ​ហើយ​ក៏​ជា​មូលហេតុ​ដែល​ចិន​ដាក់​ស្ថានីយ​ខួង​ប្រេង​ដោយ​ខុសច្បាប់​នៅ​ដែនសមុទ្រ​ក្នុង​អធិបតេយ្យភាព​វៀតណាម បង្ករ​ឲ្យមាន​វិវាទ​កាន់តែ​ខ្លាំងឡើង​៕​

មតិយោបល់