ព័ត៌មានជាតិ

Update៖ ស្ត្រីម្នាក់កម្មករសំណង់បុរីជីបម៉ុង ដេកក្នុងផ្ទះម្នាក់ឯងប្ដីត្រឡប់មកពីធ្វើការវិញ ឃើញប្រពន្ធដេកស្លាប់លើគ្រែបន្សល់ទុកកូនបីនាក់នៅកំព្រា…

ភ្នំពេញៈ កាលពីវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មានករណីស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សពជនរងគ្រោះឈ្មោះ ឃុត សំអូន អាយុ ៤១ ឆ្នាំ មុខរបរ កម្មករសំណង់បុរីជីបម៉ុង។ចំណែកប្ដីមានឈ្មោះ រដ្ឋ ដា អាយុ ៤១ ឆ្នាំ មុខរបរជាសន្តិសុខបុរីជីបម៉ុង មានកូន៣នាក់ក្នុងបន្ទុក។អ្នកទាំង២ រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុ ប្ដីរបស់ជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញមកដល់បន្ទប់ជួល គោះទ្វាឲ្យប្រពន្ធបើកទ្វាឲ្យ តែមិនឮសំឡេងឆ្លើយតប គាត់ក៏បើកបង្អួចមើលស្រាប់តែឃើញប្រពន្ធដេកនៅលើពួកធ្វើមិនដឹង។ បន្ទាប់មកបុរសជាប្ដីអង្រូនទ្វាម្ដងទៀត ប្រពន្ធនៅតែមិនក្រោកមកបើកទ្វារឲ្យទៀត គាត់ក៏សម្រេចចិត្តយកដុំថ្មវាយបំបែកកញ្ចក់ ដើម្បីមើលទៅខាងក្នុង ខណៈវាយកញ្ចក់រួចមើលទៅខាងក្នុងទើបដឹងថាប្រពន្ធបានដេកស្លាប់ ភ្លាមនោះស្រែកយំផ្អើលឆោឡោដល់អ្នកជិតខាងទាំងព្រឹកព្រលឹម ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យសាកសពប្រពន្ធ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងនិងខ្យល់គ បន្ទាប់មកក៏កត់ហេតុប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់