បន្ទាយមានជ័យៈ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំធ្វើបទបង្ហាញអំពី ការពន្លត់អគ្គិភ័យដោយឧបករណ៍ ពាក់ណ្តាលស្វ័យប្រវត្តិ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដែលមានការចូលរួមពី តាមបណ្តាក្រុងស្រុកទាំង ៩ ហាត់សមរួមគ្នា។
មានការចូលរួមផ្ទាល់ពីលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរងសរុបចំនួន ៨០ នាក់ ស្រី៤នាក់ រថយន្ត១១គ្រឿង។
ការធ្វើបទបង្ហាញនេះក្នុងគោលបំណង តាមដានសមត្ថភាព មន្ត្រីជំនាញតាមក្រុងស្រុក និងពង្រឹងសមត្ថភាព ដើម្បីទ្រោលសភាពការ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕


មតិយោបល់