ព័ត៌មានជាតិ

អាសូរណាស់! ភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅ នៅស្រុកអង្គស្នួល

កណ្តាល: កាលពីវេលាម៉ោង ៧ និង ៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង នៅភូមិត្រពាំងវែង សង្កាត់ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទំហំ ៥ម×៤ម ធ្វើអំពីឈើលើ ថ្មក្រោម ដំបូងប្រក់ស័ង្កសី។

ម្ចាស់ផ្ទះឈ្មោះ ព្រុំ វាសនា ភេទប្រុស អាយុ ៥៧ ឆ្នាំ (ប្ដី)។ ប្រពន្ធឈ្មោះ មាស សាត មុខរបរលក់ដូរ មានទីលំនៅភូមិ/ឃុំខាងលើ។

សម្ភារ:ខូចខាតរួមមាន៖ ផ្ទះ០១ខ្នងទំហំ ៥ម×៤ម ឆេះអស់ទាំងស្រុង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងអគ្គិសនី។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០២គ្រឿង ស្មើនឹង០៨ម៉ែត្រគូប៕

មតិយោបល់