ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ ត្រូវក្រុមចោរ៣នាក់ប្លន់យកម៉ូតូទៅបាត់

ភ្នុំពេញៈ នារីស្រស់ស្អាតម្នាក់ ត្រូវបានចោរមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី១ដើម ធ្វើសកម្មភាពជិះមកក្បែរហើយកៀរឲ្យដួលរួច បម្រុងដកកាំភ្លើងខ្លីភ្ជង់ តែនារីរងគ្រោះភ័យ ក៏រត់ចោលម៉ូតូធ្វើឲ្យក្រុមចោរឡើងជិះម៉ូតូរបស់នារីរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាព។

ករណីនេះបានកើតឡើងនាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅជិត ប៉ុស្តិ៍ប៉ូលិសបឹងកេងកង ខណ្ឌចំការមន។

នារីរងគ្រោះឈ្មោះ ភន ស៊ីយាំង អាយុ២៣ ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន បានប្រាប់ថា មុនកើតហេតុ គឺនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy សេរីឆ្នាំ២០១៥ ពណ៌ស ស្លាកលេខភ្នំពេញ 1FD-4834 ចេញពីធ្វើការក្នុងគោលបំណងមកផ្ទះ តែមិនទាន់មកដល់ផ្ទះផង ក៏ជួបគ្រោះ ក្រុមចោរ៣នាក់បានធ្វើសកម្មភាពប្លន់យកម៉ូតូរបស់នាងទៅបាត់។

បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ នារីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទាំងទឹកភ្នែករលីងរលោង ដោយស្តាយម៉ូតូជាពន់ពេក ព្រោះទម្រាំតែបានម៉ូតូមួយនេះជិះនាងទ្រាំ ស៊ីអត់ ស៊ីឃ្លាន ដើម្បីបានម៉ូតូនេះជិះទៅធ្វើការ ដោយសារគ្រួសារនាងក្រ តែអកុសលត្រូវលោកបងចោរប្លន់យកពីនាងទៅបាត់ទៀត៕

photo_2016-07-29_12-07-51photo_2016-07-29_12-07-53photo_2016-07-29_12-07-54photo_2016-07-29_12-07-56

មតិយោបល់