ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆក់កាបូបបានសម្រេចតែរត់មិនរួច

ភ្នំពេញ: យោងតាមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បានធ្វើការជនសង្ស័យម្នាក់ ភ្លាមៗបន្ទាប់ពីជនសង្ស័យរូប នេះសកម្មភាពឆក់កាបូប នៅចំនុចផ្លូវ ២០៥ កែងផ្លូវ៣៤៨ ភូមិ៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ និង០៥នាទី នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ អេវ ណាវិន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងរួមមាន ៖ – ម៉ូតូ មួយគ្រឿង ម៉ាកនិច ពណ៌សលាយលឿង ស៊េរី ២០១៦ ឡើង២០២០ ពាក់ស្លាក់លេខ: ភ្នំពេញ ១GS-៥៥៥៧ លេខតួ: ៣២១០៨៥ លេខម៉ាស៊ីន: ៣២១១២១ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់តាមនីតិវិធី ៕

 

មតិយោបល់