ព័ត៌មានជាតិ

Samsung ស្ថិត​ក្នុង​ការស៊ើបអង្កេត​ពលកម្ម​កុមារ​នៅ​ចិន​

Samsung Electronics Co ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​ធំ​បំផុត​នៅក្នុង​ពិភពលោក នឹង​ត្រូវ​ស៊ើបអង្កេត​ដោយ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ពលកម្ម ដោយសារ​តែ​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​ចិន​បាន​ប្រើ​កម្មករ​មិន​ទាន់​គ្រប់​អាយុ​ក្នុង​ការផលិត​ទូរស័ព្ទ និង​ផ្នែក​ផ្សេងៗ​ទៀត​។​

​តំណាង​ក្រុមហ៊ុន Samsung បាន​ឆ្លើយ​យ​ប​តាមរយៈ​អ៊ី​មេ​ល​ថា “​ក្រុមហ៊ុន​នឹង​ចាត់វិធានការ​សមរម្យ ស្របតាម​គោលនយោបាយ​របស់​យើង​ដើម្បី​ការពារ​ករណី​ណាមួយ​នៃ​ពលកម្ម​កុមារ​”​។ ក្រុម​អ្នកឃ្លាំមើល​បាន​និយាយថា យ៉ាងហោច​ណាស់​មានកម្ម​ក​រ ៥​នាក់ មាន​អាយុ​ក្រោម ១៦​ឆ្នាំ បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ Dongguan នៅក្នុង​ប្រទេស​ចិន ហើយ​ទិន្នន័យ​នេះ​ត្រូវបាន​បង្ហាញ​ឡើយ​ក្រោយពេល​មាន​ការស៊ើបអង្កេត​ដោយ​សំខាន់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​ខាងលើ​នេះ បាន​កើតមានឡើង​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ក្រុមហ៊ុន Samsung នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ក្រោយពី​ការស៊ើបអង្កេត​រួច ពុំ​ឃើញ​មាន​ដូច​ការលើកឡើង​របស់​ក្រុម​អ្នកឃ្លាំមើល​ឡើយ​៕
samsung-galaxy-note-3

មតិយោបល់