ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍ ៧រោច ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ៧និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ដនិងរ៉ឺម៉កម៉ូតូ និងអ្នកថ្មើរជើងចំនួន ២នាក់ ត្រង់ចំណុចលើផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បណ្ដាលអោយមនុស្សប្រុស០១នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុនិងមនុស្សប្រុស០១ នាក់ទៀតរងរបួសធ្ងន់កំពុងសង្រ្គោះព្យាបាលនៅគ្លីនិច ម្លិះ។
១/រ៉ឺម៉កម៉ូតូ ពុំស្គាល់ម៉ាក ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ។
– អ្នកថ្មើរជើងទី១: មានឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតនៅក្នុងភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ) មានកូន ៣នាក់ ឡើងមកភ្នំពេញ ដើម្បីទំនាក់ទំនងស្វែងរកការងារធ្វើ។
– អ្នកថ្មើរជើងទី២: មានឈ្មោះ ស៊ាង ពន្លឺ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតនៅក្នុងភូមិរាំងដែក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រងរបួសធ្ងន់កំពុងសង្រ្គោះព្យាបាលនៅគ្លីនិចម្លិះ)។
២/រថយន្ដម៉ាក DAIWOD ពណ៌លឿង គ្មានពាក់ផ្លាកលេខ (រថយន្តស៊ិនទ្រីលេខសំគាល់៨៥) អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនពីកន្លែងកើត។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្ដបើកបរពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតឡើងលើខឿនផ្លូវ បានបុករ៉ឺម៉កម៉ូតូ និងមនុស្សពីរនាក់បណ្ដាលអោយមនុស្សប្រុស០១នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងមនុស្សប្រុស០១នាក់ទៀតរងរបួសធ្ងន់កំពង់សង្គ្រោះព្យាបាលនៅគ្លីនិចម្លិះ។
មូលហេតុ៖ មកពីភាគីរថយន្ដបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ។
– សម្ភារៈខូចខាត៖ រថយន្តរងការខូចខាតស្រាល និងរ៉ឺម៉កម៉ូតូរងការខូចខាតធ្ងន់។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព ត្រូវបានប្រគល់ជូនអោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់