ព័ត៌មានអន្តរជាតិ

អូស្ត្រាលីបដិសេធការតែងតាំងលោក Kevin Rudd ជាបេក្ខភាពអគ្គលេខាធិការអង្គការសហប្រជាជាតិ

អូស្ត្រាលីៈ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull បានប្រកាសនៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្រ្តីលោក Kevin Rudd នឹងមិនត្រូវបានតែងតាំងដោយរដ្ឋាភិបាលរបស់លោក ធ្វើជាបេក្ខភាពអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់នោះទេ និងបដិសេធមិនគាំទ្រលោក Kevin Rudd ហើយបានប្រកាសថាលោក Kevin Rudd មិនសាកសមសម្រាប់ការងារនេះឡើយ។នេះបើយោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០០១៦ ។

លោក Turnbull ប្រាប់អ្នកសារព័ត៌មានថា «ចំណុចចាប់ផ្តើមជាមូលដ្ឋានគឺនេះត្រង់ថា តើ រដ្ឋាភិបាលជឿជាក់ដែរឬទេ? តើយើងជឿជាក់ឬអត់? តើខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីជឿជាក់ថា លោក Rudd សាកសមចំពោះតួនាទីនេះដែរទេ? ការវិនិច្ឆ័យដ៏ម៉ត់ចត់របស់ខ្ញុំគឺមិនមែនជាគាត់ដែលសាកសមនឹងតំណែងនេះ »។

ការសម្រេចចិត្តរបស់ Turnbull កាលពីថ្ងៃសុក្រនេះបានបំផ្លាញក្តីសង្ឃឹមរបស់លោក រ៉ូដ ក្នុងការឆកយកតំណែងបន្ទាប់ពីគាត់បានចំណាយពេលប៉ុន្មានខែសម្រាប់ធ្វើការបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យគាំទ្រ។

បើគ្មានការគាំទ្រពីរដ្ឋាភិបាល របស់លោក Turnbull នេះទេ លោក Kevin Rudd អតីតនាយករដ្ឋមន្រ្តីនៃគណបក្សការងារ បក្សប្រឆាំងឆ្វេង មិនអាចក្លាយជាអគ្គលេខាធីការអង្គការ សហប្រជាជាតិបន្ទាប់ឡើយ។

យ៉ាងណាក៏ដោយ លោក Kevin Rudd បានសង្ឃឹមថារដ្ឋាភិបាលអភិរក្សរបស់ប្រទេសអូស្ត្រាលីនឹងចាត់វិធានការសំខាន់មួយជាផ្លូវការ ក្នុងការតែងតាំងលោកជាបេក្ខភាពអគ្គលេខាធិការអង្គការសហប្រជាជាតិប្រកបដោយគោជជ័យ ដើម្បីនឹងជំនួស លោក បានគីមូន ក្រោយពេលអាណាតទី២ពេលរយៈពេលប្រាំឆ្នាំ របស់លោកត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ៕

6776084-3x2-940x627

មតិយោបល់