ព័ត៌មានជាតិ

រថយន្តដឹកគោ បុកម៉ូតូបណ្ដាលឲ្យរបួសធ្ងន់២នាក់ ហើយព្យាយាមរត់ តែមិនផុតពីដៃសមត្ថកិច្ច

ភ្នំពេញ: នៅវេលាម៉ោង១២ និង ០៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ICon ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AH-1791 ជិះគ្នា២នាក់ ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចភ្លើងស្តុប២៤ម៉ោង តាមបណ្តោយផ្លូវហាន់ណូយក៏ត្រូវរថយន្ត សណ្ដោយដឹកគោ ពាក់ផ្លាកលេខ ភ្នំពេញ 3E-1917 បុកពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ ហើយព្យាយាមរតគេចតែត្រូវសមត្ថកិច្ចដេញឃាត់បាននៅស្ពានអាកាសស្តុបផ្សារដីហុយ។

បច្ចុប្បន្ន ជនបង្ករួមទាំងវត្ថុតាងត្រូវសមត្តកិច្ចខណ្ឌសែនសុខ បញ្ជូនទៅរក្សាទុកនៅជំនាញចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់