ព័ត៌មានជាតិ

លោក ជួន ណារិន្ទ យកសម្ភារៈសិក្សាចែកជូនសិស្សអនុវិទ្យាល័យដូងប្រេងតានៃ

ព្រះសីហនុៈ ឆ្លៀតពេលទោះជាមមាញឹកក្នុងការងារយ៉ាងណាក្តីនៅថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងសហការីបន្ទាប់ពីបានធ្វើពិធីប្រគល់ស្រះទឹកជូនប្រជាពលរដ្ឋនៅភូមិកំពង់ស្មាច់តូចឃុំទឹកល្អក់រួចមកក៏បានបន្តដំណើរមកកាន់សាលាអនុវិទ្យាល័យដូងប្រេងតានៃ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់។

ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខក្មួយៗសិស្សានុសិស្សជាច្រើននាក់ព្រមទាំងនាំយកទៅជាមួយ មាននំប៉័ង និង សម្ភារៈសិក្សាជាច្រើនមុខទៅចែកជូនក្មួយៗនៅទីនោះ ព្រមទាំងនាំយក មកប្រគល់ជូនសាលាមានបង់ថ្មចំនួន២កំផ្លេផងដែរ។

ក្នុងឱកាសនោះគេសង្កេតឃើញទឹកមុខ សិស្សានុសិស្សទាំងអស់សម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុត។

លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើឲ្យក្មួយៗទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូជៀសវាងឲ្យបាននូវគ្រឿង អបាយមុខផ្សេងៗ។

ហើយលោកស្នងការបានជម្រាបថា៖ ដោយសារនៅស្នងការដ្ឋាននគរបាលខេត្តមិនសូវមានប្រេងឥន្ធនៈប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្តែយើងមានដំណឹងល្អមួយដោយមានសប្បុរសជនម្នាក់គាត់ជួយឧបត្ថម្ភប្រេង សម្រាប់ចាក់រថយន្តដឹកសិស្សបន្តទៀតក្នុងមួយខែចំនួន៦០០លីត្រសប្បុរសជនរូបនោះ គឺលោកឧកញ៉ា ទៀត វិចិត្រ៕

មតិយោបល់