ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ត្រង់ចំណុចក្រុមទី២០ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីមនុស្សស្លាប់ដោយឆក់ចរន្តអគ្គិសនី ។ ជនរងគ្រោះឈ្មោះ ហាក់ សៀម ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (មុខរបរលក់ដូរ) ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានតខ្សែភ្លើងដោយមិនបានបិទគុប ហើយក៏ឆក់ខ្សែភ្លើង ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកនាំទៅសង្គ្រោះ នៅមន្ទីរពេទ្យតែត្រូវបានស្លាប់ពេលកំពុងធ្វើដំណើរ ។

ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ហាក់ សៀម សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕

មតិយោបល់