ព័ត៌មានជាតិ

តុលាការ​សហព័ន្ធ​អាមេរិក​៖​ការប្រមូល​ទិន្នន័យ​តាម​ទូរស័ព្ទ​របស់ NSA ជាការ​រឿង​មិន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​

​វ៉ា​ស៊ិន​តោន ៖​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​ចុះផ្សាយ​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ ម្សិលមិញ​នេះ​តុលាការ​សហព័ន្ធ​របស់​អាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ប្រកាស​បញ្ជាក់ថា​ការ​ធ្វើ​ការប្រមូល​ទិន្នន័យ​ទូរស័ព្ទ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​អាមេរិក​ហាក់ដូចជា​មិនមែន​ជា​អ្វី​ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​រដ្ឋធម្មនុញ្ញ​នោះទេ​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រតិកម្ម​ឆ្លើយតប​របស់​អាមេរិក​ទៅលើ​កម្មវិធី​ឃ្លាំ​មើល​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​ខ្លួន​ចាប់​តាំងតែ​ពី​ការ​ខែមិថុនា​ដែល​លោក Edward Snowden ធ្លាប់បាន​ប្រកាស​ជា​សាធារណៈ​នូវ​កម្មវិធី​ឃ្លាំ​មើល​របស់​អាមេរិក​មួ​យ​នេះ​។​មេធាវីក្តី​តំណាង​របស់​រដ្ឋាភិបាល​អាមេ​រិក​ធ្លាប់បាន​លើកឡើង​ពី​រឿងក្តី​ដ៏​ធំ​មួយ​កាលពី 30 ឆ្នាំ​មុន​ថា​ក្រុម​ប៉ូលិស​បាន​ប្រើប្រាស់​ការ​យកការណ៍​តាម​ទូរស័ព្ទ​ដើម្បី​ឈាន​ទៅដល់​ការចាប់ខ្លួន​ឧក្រិដ្ឋជន​។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ​លោក Richard Leon ចៅក្រម​តុលាការ​នៃ​ទីក្រុង​វ៉ា​ស៊ិន​តោន​បានបញ្ជាក់​ថា​មាន​ការខុស​គ្នា​ពី​បញ្ហា​នេះ​ដោយសារតែ​មនុស្ស​មានកា​រ​ពាក់ព័ន្ធ​កាន់តែច្រើន​ជាមួយ​នឹង​ទូរស័ព្ទ​ដៃ​នៅក្នុង​សម័យ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោយ​ការបញ្ជាក់​កាន់តែច្បាស់​ពី​កម្មវិធី​ឃ្លាំ​មើល​របស់​អាមេរិក​ទៅ​លើ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ជុំវិញ​ពិភពលោក​នោះ​មាន​ក្រុមហ៊ុន​អ៊ិន​ធឺ​ណេត​ធំ​ដូច​ជា Google, Yahoo, … បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​គួរតែបញ្ឈប់​នូវ​កម្មវិធី​បែបនេះ​ដែល​ជឿជាក់​ថា​នឹង​អាច​ប៉ះពាល់​ដល់​អតិថិជនរ​បស់​ខ្លួន​៕​
NSA

មតិយោបល់