ព័ត៌មានជាតិ

ចិនបើករថយន្តស៊េរីទំនើប បុកម៉ូតូស្គុបពីមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែ កុម្ភ: ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនជាតិចិនម្នាក់បើករថយន្ត មួយគ្រឿង ជ្រុលទៅបុកម៉ូតូស្គុពីមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចលើកជនរងគ្រោះបើករត់ ត្រូវបានរថយន្តសាម៉ុយនិងសមត្ថកិច្ចដេញ ឃាត់ រួចយកជនរងគ្រោះចេញពីរថយន្តជនជាតិចិន ដាក់រថយន្តសាម៉ុយដឹកទៅសង្គ្រោះភ្លាមៗ ស្ថិតតាមបណ្ដោយផ្លូវសុធារស កែងនិងផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ រួមដំណើរនិងនារីពីរនាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BR 5188 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូស្គុបពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1J A 5118
ជិះដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសុធារស ទិសដៅពីត្បូងទៅជើងជ្រុលបុកពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ដោយឃើញជនរងគ្រោះរងរបួស ជនជាតិចិនបានលើកជនរងគ្រោះដាក់រថយន្តរបស់ខ្លួន បើកចេញពីកន្លែងកើតហេតុឃើញដូច្នោះ រថយន្តសាម៉ុយនិងអ្នកសារព័ត៌មាន ជិះដេញតាមពីក្រោយរហូតដល់ផ្លូវមុនីវង្សកែងនិងផ្លូវ៣១០ ទើបឃាត់រថយន្តនិងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ច ។ ចំណែកជនរងគ្រោះរថយន្តសាម៉ុយគ្លីនីចឯកជន បានយកជនរងគ្រោះចេញពីរថយន្តជនជាតិចិន យកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ជំនាញក្រុង វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់