ព័ត៌មានជាតិ

តៃងក់មួយភាំងរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ចាក់ដំឡូងពេញប្រឡាយ និងមនុស្សរងរបួសធ្ងន់

ព្រះវិហារ: នៅវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ លើផ្លូវជាតិលេខ៦២ ភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ។

រថយន្ត យីឌុប ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A-0703 ដឹកដំឡូង បើកបរដោយឈ្មោះ ឈឿន សុខណា ភេទប្រុស អាយុ ៣៤ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឆេង សុផារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអណ្ដូងពោរ ឃុំកំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តខាងលើ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ តៃកុងងងុយដេកងក់មួយភាំង រេចង្កូតធ្លាក់ប្រឡាយក្រឡាប់ បណ្ដាលឲ្យគាប់មនុស្សជាប់ក្នុងកាប៊ីន និងរងរបួសស្រាល។ បន្ទាប់មកក៏មានកម្លាំងអាវុធហត្ថ ចុះជួយសង្គ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់