ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២០ លើកំណាត់ផ្លូវក្រាលកៅស៊ូលេខ៧០១ ត្រង់ចំណុចខាងកើតរោងម៉ាស៊ីនកិនស្រូវប្រហែល៤០ម៉ែត្រ ស្ថិតភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោពិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក វេវអាលហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1F-7964 ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ថុន ថាន ភេទប្រុស អាយុ ៦៨ ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់។ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក កាំម៉ារីកៅប្រាំ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2F-8719 ធ្វើ
ដំណើបញ្ច្រាសទិសគ្នា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូនៅខាងស្តាំដៃខ្លួនបណ្តាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់មួយរំពេច។
មូលហេតុ៖ អ្នកបើករថយន្តបើកមិនប្រកាន់ស្ដាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់