កណ្ដាលៈ កាលពីវេលាម៉ោង ៨ និង ០០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីបុរសម្នាក់វាយបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាងខូចខាតយ៉ាងដំណំ។
ជនរងគ្រោះ០២នាក់រួមមាន៖
១/ឈ្មោះ ឃន សំអាង ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ/ឃុំខាងលើ។
២/ឈ្មោះ មី សាន ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ បង ហាន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
ខូចខាតសម្ភារៈ៖
-ជនរងគ្រោះឈ្មោះ ឃន សំអាង ខូចខាតកំពិតទ្វារធ្វើពីស័ង្កសី។
-ជនរងគ្រោះឈ្មោះ មី សាន ខូចខាត របងធ្វើពីឥដ្ឋស៊ីម៉ង់តិ៍កំពស់ ១,៣០មxប្រវែង១៥ម។
ដំណើររឿង៖ កាលពីវេលម៉ោង១០ និង ០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានវាយធាក់របងឥដ្ឋនិងស៊ីម៉ង់តិ៍របស់ឈ្មោះ មី សាន បណ្តាលដួលរលំខូចខាត ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់មកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨ និង ០០នាទី ជនសង្ស័យបានយកដំបងវាយរបងនិងទ្វារផ្ទះរបស់ឈ្មោះ ឃន សំអាង បណ្តាលឲ្យខូចខាត ហើយស្រែកឡូឡាជេរប្រមាថទៀតផង។ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធី៕



មតិយោបល់