ព័ត៌មានជាតិ

ផឹកចំស្រាកាច! ស្រវឹងព្រួតគ្នា២នាក់បងប្អូន វាយបុរសម្នាក់បណ្ដាលឲ្យរបួសធ្ងន់

តាកែវ: យោតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ៤០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ ២០២០ ស្ថិតភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីហិង្សាមួយកើតឡើងបង្កដោយជនសង្ស័យចំនួន២នាក់។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ក្រឹម ចាន់ឌឿន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរពុំពិតប្រាកដ (អ្នកកាប់)។
២/ឈ្មោះ ក្រឹម ចាន់ឌី ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរពុំពិតប្រាកដ។
អ្នកទាំងពីរត្រូវជាបងប្អូនបង្កើត រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ ចែ ម៉ាយ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកសិកររស់នៅភូមិ/ឃុំខាងលើ (របួសធ្ងន់)។

មូលហេតុ៖ ទំនាស់ពាក្យសម្ដីពេលផឹកស៊ី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់