ព័ត៌មានជាតិ

រន្ធត់ណាស់! ករណីម៉ូតូបុកជាមួយគោយន្ត បណ្ដាលឲ្យយុវជន ២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

សៀមរាប: នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នៅម៉ោង ៥និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំណុចមុខវត្តប្រាសាទច័ន្ទគីរី នៅភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប នៅលើផ្លូវបេតុង រវាងម៉ូតូនឹង គោយន្តកន្រ្តៃ បើកបរបញ្ចាស់ទិសគ្នា។

ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខសរ 1AH 6982 ពណ៌ខ្មៅ អ្នកបើកឈ្មោះ ទីង តូឡូ ភេទប្រុស នៅភូមិស្រែសមុទ្រ ឃុំស្រែណូយ ស្រុកវ៉ារិន (ស្លាប់)។
អ្នករួមដំណើរ ២នាក់៖
១/ឈ្មោះ សឿយ សាល ភេទប្រុស នៅភូមិឃុំដូចគ្នា (ស្លាប់)។
២/ឈ្មោះ សិក លោត ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិឃុំដូចគ្នា របួស(បាក់ជើងខាងឆ្វេង)។
គោយន្តកន្ត្រៃម៉ាក គូប៉ូតា អ្នកបើកបរឈ្មោះ ឡាយ និមល ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន (គេចពីកន្លែងកើតហេតុបាត់)។ អ្នករួមដំណើរឈ្មោះ ឡេង សាឡូន ជាប្រពន្ធអ្នកបើកគោយន្ត នៅភូមិឃុំដូចគ្នា (គ្មានរបួស)។

ក្រោយពីកើតហេតុកម្លាំងផ្នែកជំនាញ ចុះវាស់វែងដកហូតវត្ថុតាងយកមករក្សាទុក នៅប៉ុស្តិ៍ល្វាក្រាំងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ចំពោះសពប្រគល់ឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់