ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងចំការស្វាយចន្ទី

មណ្ឌលគិរី: កាលពីវេលាម៉ោង ០៧និង១០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកែវសីមា ខេត្តមណ្ឌលគិរី មានករណីប្រទះឃើញបុរសម្នាក់ ដេកស្លាប់ក្នុងចម្ការស្វាយចន្ទី។

ជនរងគ្រោះឈ្មោះ ខាវ បាវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង ជាបុរសពោះម៉ាយ មានស្រុកកំណើតភូមិ-ឃុំកើតហេតុ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចចុះត្រួតពិនិត្យ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ សន្និដ្ឋានថា សពស្លាប់ដោយសារខ្យល់គ រួចក៏ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់