ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់

កំពង់ធំៈ នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១និង០៥នាទី លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ៥៧-៥៨ ចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូទិសដៅផ្ទុយគ្នា បណ្ដាលអោយរបួសធ្ងន់ ០១នាក់(ស្រី)
របួសស្រាល០៣នាក់(ប្រុស)ខូចខាតម៉ូតូ០២គ្រឿង ភាគីម្ខាងជិះម៉ូតូម៉ាកហុងដាZoomer.X ពណ៌ក្រហមលាយស ស្លាកលេខកំពង់ធំ1J-6307 បើកបរពីកើតទៅលិច ដោយឈ្មោះ ភាព សុផាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ របួសស្រាល(មិនពាក់មួកសុវត្ថិភាព)មុខរបរជាងដែក នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីសួរបំភ្លឺ។
អ្នករួមដំណើរឈ្មោះសឿ ម៉េងឡុង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសស្រាល)(មិនពាក់មួកសុវត្តិភាព)(មុខរបរជាងដែក)។
ចំណែកភាគីម្ខាងទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1H-0837 បើកបរពីលិចទៅកើត ដោយឈ្មោះ ទឹម សុខេន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសស្រាល មុខរបរលក់ដូរ(មិនពាក់មួកសុវត្តិភាព)។អ្នករួមដំណើរ ឈ្មោះ ឈាង ម៉ីជីង ភេទស្រី អាយុ៥ឆ្នាំ មុខរបរសិស្ស(របួសធ្ងន់បញ្ជូនទៅមន្ទីរខេត្តសៀមរាប)(មិនពាក់មួកសុវត្ថិភាព)។
ក្រោយកើតហេតុវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដាZoomer.X ឈ្មោះ ភាព សុផាន បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

 

មតិយោបល់