ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចកញ្ចក់រថយន្ត

ភ្នំពេញ: នៅវេលាម៉ោងប្រហែល ៣និង៥០នាទីទៀបភ្លឺថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ ប៉ុស្តិ៍នគរបារដ្ឋបាលទឹកល្អក់ទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ជាក់ស្តែង ពីបទលួច (លួចកញ្ចក់រថយន្ត) ចំណុចមុខផ្ទះលេខ១H ផ្លូវលេខ២៦៥ ក្រុមទី៣៣ ភូមិ១៣ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្ត នៅចំណុចមុខផ្ទះលេខ៤៣៤ ផ្លូវលេខ២៤៥ ក្រុមទី៩ ភូមិ៣ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក
រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ២នាក់៖
១-ឈ្មោះ អ៊ិត រិទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួល ផ្លូវស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាពលួច)
២-ឈ្មោះ ណាស៊ី ណារ៉ូ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

មតិយោបល់