ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ អាសូរណាស់! បន្ទប់ជួល២៧បន្ទប់ឆេះខ្ទេចគ្មានសល់ ម្ចាស់មកពីធ្វើការវិញមិនដឹងស្លុតយ៉ាងណាទេ

ភ្នំពេញ: នៅវេលាម៉ោង៩ និង ០០នាទីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះជួលមួយកន្លែងទំហំ៦មx៧ម ឈើប្រក់ស័ង្កសី តាមបណ្តោយផ្លូវ៦២R ក្រុមទី៥ ស្ថិតភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ប៊ូន សារី ភេទស្រី អាយុ ៦៨ ឆ្នាំ មុខរបរ:នៅផ្ទះ។

ខូចខាតសម្ភារ:៖
-ឆេះផ្ទះទំហំ៦ម៉ែត្រx៧ម៉ែត្រទាំងស្រុង មាន២៧បន្ទប់
-ម៉ូតូចំនួន០២គ្រឿង
-ទ្រព្យសម្បត្តិមួយចំនួនហើយរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងចំនួន០៦គ្រួសារបន្តិចបន្តូច។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៖
-រថយន្តការិយាល័យអគ្គិភ័យចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡានស្មើនឹង៦០ម៉ែត្រគូប។
-រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡានស្មើនឹង១២ម៉ែត្រគូប។
-រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡានស្មើនឹង១២ម៉ែត្រគូប។
-រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មេីនឹង០៦ម៉ែត្រគូប។
-រថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើនឹង០៤ម៉ែត្រគូប។
-ពន្លត់ចប់:នៅម៉ោង០៩:៤០នាទីនាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់