ព័ត៌មានជាតិ

Update៖ មានបងប្អូនណាបាត់សាច់ញាតិទេ សពបុរសម្នាក់ត្រូវប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកទន្លេ ធុំក្លិនស្អុយរលួយ

ភ្នំពេញ: កាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ សពបុរសម្នាក់ត្រូវប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកទន្លេ ធុំក្លិនស្អុយរលួយបង្កការភ្ញាក់ផ្អើល ត្រង់ចំណុចក្នុងទឹកទន្លេសាប ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សពបុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវយឺតពណ៌លឿងដៃខ្លីខោខ្មៅជើងវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋបានប្រទះឃើញសាកសពខាងលើ អណ្តែតទឹកក៏បានការភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីបានទទួលដំណឹងសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញចុះធ្វើកោសល្យវិច័យតែម្តង៕

មតិយោបល់