ព័ត៌មានជាតិ

ម៉ៅសេទុង ​មាន​​ស្នា​ដៃ​​ឆ្នើ​ម​អ្វី​ខ្លះ​?​

MAO ZANG DONG ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​បាន​ចូលរួម​ក្នុង​ឆាកប្រយុទ្ធ​ជាច្រើន និងជា​អ្នក​ដែល​បាន​ដឹកនាំ បក្ស​កុមុ​យន្តី​សចិន​ទទួលបាន​ជោគជ័យ ។ ចាប់តាំងពី​ឆ្នាំ ១៩៤៣ MAO ZANG DONG បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការកសាង​បក្ស​កុមុ​យន្តី​ស​ចិន​និង​ចាប់ពី ឆ្នាំ ១៩៤៥ បាន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន​។​
១ កុមារភាព​របស់ MAO ZANG DONG

MAO ZANG DONG កើត​ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ១៨៩៣ ក្នុង​ត្រ​កុល​គ្រួសារ​កសិករ​ធ្វើស្រែ​ចំការ​។ MAO ZANG DONG ជា​កូនច្បង​ហេតុដូចនេះ​ត្រូវបាន​ឪពុក​បញ្ជូន​ឲ្យទៅ​រៀន​ព្រោះ​គាត់​ជា​មនុស្ស​មិន​ចេះអក្សរ​ហេតុ​នេះ​ត្រូវការ​អក្សរ​ចេះអក្សរ​ដើម្បី​ជួយ​គាត់​កត់ត្រា​ផ្សេងៗ​ក្នុង​ពាណិជ្ជកម្ម​របស់​គាត់​។​
​ម្តាយ​របស់ MAO ZANG DONG ជា​នារី​ម្នាក់​ដែល​មាន​ការយ់លដឹង​ជ្រៅជ្រះ​និង​សន្តាន​ចិត្ត​ល្អ សាកស​ម​ជា​គំរូ​ល្អ​ដល់​កូនៗ​។​

លោក ម៉ៅ សេទុង និង​បិតា​ឯក​រាជ្យ​ជាតិ នរោត្តម​សីហនុ​
លោក ម៉ៅ សេទុង និង​បិតា​ឯក​រាជ្យ​ជាតិ នរោត្តម​សីហនុ​

​ក្នុង​បដិ​​វត្តន៍ ឆ្នាំ ១៩១១ MAO ZANG DONG បាន​ចូលរួម​ធ្វើ​ជា​ទាហាន​ស្មគ្រ័ចិត្ត ប៉ុន្តែ​ដោយសារ​នៅ​ក្នេងពេក​មិន​សាកស​ម​និង​ចលនា​តស៊ូ​គាត់​បាន​ត្រលប់​មក​សិក្សា​វិញ​ក្នុង សាលា Changsha និង បានបញ្ចប់​សញ្ញាបត្រ​គរុកោសល្យ ក្នុង​ឆ្នាំ ១៩១៨ ។ ក្នុង​ឧកាស​ចលនា​តស៊ូ​មួយ​នៅ ចិន គាត់​រូ​ម​ជា​មួយ​មិត្ត​ដែល​ជា​គ្រូ​ដូចគ្នា​បាន​ចាក​ចេញ​មក​ទីក្រូង ប៉េកាំង ។ មិត្ត​របស់គាត់​ក្រោយមក​បាន​ក្លាយជា សាស្ត្រ​ចារ្យ​ក្នុង​សាកលវិទ្យាល័យ ប៉េកាំង ហើយក៏​បាន​ណែនាំ MAO ZANG DONG ឲ្យបាន​ចូល ធ្វើការ​ជា​បណ្ណារក្ស​ក្នុង​សាកល​វិទ្យា​លយ័​នោះ​។ ក្នុង​ឧកាស​នោះ​ហើយ​ដែល MAO ZANG DONG បាន​យក​ពេលវេលា​របស់​គាត់​សំរាប់​អាន​សៀវភៅ​ដែលជា​ស្នាដៃ​របស់​បញ្ញាវន្ត​ចិន និង របស់ អ្នកប្រាជ្ញ​ល្បីៗ​លើ​ពិភពលោក ទា​ក់ទង់​នឹង​វិស័យ​នយោបាយ បត្តិ​វត្តន៍ និង ជាពិសេសរ​បបក​ម្មុយ​នី​ស​។​នៅ​ទីនោះ​ដែរ MAO ZANG DONG បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ទៀត​ដែល​ជា​មិត្ត​រួម​ថ្នាក់​របស់​គាត់​។​

​ក្រោយមក MAO ZANG DONG មិន​បាន​ចេញ​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ទេ ព្រោះ​គាត់​គិតថា បញ្ហា​របស់​ប្រទេស​ចិន ត្រូវបាន​ដោះស្រាយ ក្នុង​ប្រទេស​ដោយ​ប្រជាជន​ចិន​ជា​អ្នកដោះស្រាយ​។ MAO ZANG DONG បាន​យល់​ច្បាស់​ថា ប្រជាជន​ចិន​ភាគច្រើន​ជា​កសិករ ហេតុនេះ​ហើយ​គាត់​បាន ចាប់ផ្តើម​ការធ្វើ​បដិ​វត្តន៍​តាម​បែប​អធន​។ នេះ​ហើយ​ដែល​ជា​ពេលដែល MAO ZANG DONG បាន​យក​ទ្រឹស្តី​ដែល​បាន រៀន​យកមកអនុវត្ត​ក្នុង​សង្គម​ជាក់ស្តែង​ដើម្បី​រំដោះ​ប្រទេស​ជាតិឲ្យមាន​សន្តិភាព​៕

ប្រែ​សម្រួល​អត្ថបទ​ដោយ៖ លោក ម៉ៅ សុខេន​

មតិយោបល់