ភ្នំពេញៈ កាលពីវេលាម៉ោង ៤ និង ៥០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ស្ថិតភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ មានករណីលួចមួយកើតឡើង។
ជនរងគ្រោះឈ្មោះ គឹម គូ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ហ យ៉ាំងគួរ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ ១CC-២៥៤៥ ត្រង់ចំណុចកើតហេតុដោយទុកកូនសោជាប់នឹងម៉ូតូរួចចូលទៅធ្វើការ ស្រាប់តែមានជនសង្ស័យ០២នាក់ឈ្មោះ ហ យ៉ាំងគួរ និងឈ្មោះ ញឹក បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបានបន្តិច ក៏ត្រូវជនរងគ្រោះចេញមកឃើញស្រែកចោរៗដេញចាប់បានជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកម្នាក់ទៀតរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់