សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖


ព័ត៌មានក្នុងដៃអ្នក
សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖
ទីក្រុង Khartoum(13/07/13)៖ កងរក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំសហគមន៍អាហ្វ្រិកត្រូវបានសម្លាប់៧នាក់ និងរបួសដល់ទៅ១៧នាក់ នៅក្នុងហេតុការណ៍វាយប្រហារពីក្រុមមិនស្គាល់មួយក្រុមដែលបានលបពួនឆ្មក់ក្នុងការវាយប្រហារលើកនេះ។ ក្រុមទាំងពីរបានធ្វើការប្រយុទ្ធគ្នាអស់រយៈពេលជិតមួយម៉ោង ដែលក្រោយមកក្រុមកងរក្សាសន្តិសុខបានចាប់ផ្តើមធ្វើការស៊ើបអង្កេតភ្លាមដើម្បីកំណត់ពីមូលហេតុដែលនៅពីក្រោយការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថាក្រុមកងសន្តិសុខតំណាងឲ្យអង្គការសហប្រជាជាតិដែលមានវត្តមាននៅក្នុងតំបន់ Darfur តាំងពីឆ្នាំ២០០៣ ជាឆ្នាំដែលប្រទេសចាប់ផ្តើមកើតមានសង្គ្រាមស៊ីវិល។ នាឆ្នាំ២០០៨ នៅក្នុងប្រតិបត្តិការមួយបានធ្វើឲ្យមនុស្សស្លាប់ជាង៤០នាក់ក៏ដោយសារការវាយប្រហារដូចគ្នាដោយក្រុមដែលមិនស្គាលអត្តសញ្ញាណនេះដែរ៕ មតិយោបល់
ភ្នំពេញៈ នៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានក្រុមស្លៀកពាក់ស៊ីវិល១ក្រុមបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅម្តុំនោះ។ ប្រភពពីប្រជាពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានឃើញក្រុមកម្លាំងសមត្ថកិច្ច ស្លៀកពាក់ស៊ីវិលមិនដឹងថា មកពីខាងណាឲ្យច្បាស់ ប្រាកដ ឡើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដាក់ក្នុងឡានដោយមិនដឹងមូលហេតុ…
ភ្នំពេញៈ បន្ទាប់ពីទទួលបានការខលចូលលេខទូរសព្ទរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សពីសំណាក់ប្រជាពលរដ្ឋភ្លាម អំពីករណីកូនបង្កេីតប្រេីអំពេីហិង្សាលេីម្តាយ និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ក្រុមការងារប្រតិកម្មរហ័សបានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានចុះធ្វេីការអន្តរាគមន៍ភ្លាមៗ ដោយបានធ្វេីការឃាត់ខ្លួនជនបង្កយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដេីម្បីធ្វេីការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ មតិយោបល់
មតិយោបល់