កែបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី លោកវរសេនីយ៍ឯក តូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរ បានដឹកនាំកំលាំងរបស់ខ្លួនចំនួន១០នាក់ និងឡានទឹកចំនួន១គ្រឿង ចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ដោយសហការជាមួយកំលាំងអធិការនគរបាលស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស យើងអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ បានទាន់ពេលវេលា ដោយសហការបាញ់ទឹកពន្លត់អស់ចំនួន3ឡាន បានរលត់ជាស្ថាពរ មិនបណ្តាលឱ្យរាលដាល និងមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ៕






មតិយោបល់