ស្ទឹងត្រែងៈ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្នាក់ការជានជាតិវីរជ័យសៀមប៉ាង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋមួយរូប ស្ថិតឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានយកស្វាកន្ទុយស ឈ្មោះវិទ្យាសាស្ត្រ (Red- Shanked douc )មួយក្បាល ប្រគល់ជូនមន្រ្តី។
បន្ទាប់ពីទទួលយកមក មន្ត្រីជំនាញធ្វើការសាកសួរ ពលរដ្ឋដែលយកសត្វខាងលើមកប្រគល់ឲ្យ គាត់ប្រាប់ថាទិញពីគេ តែដោយមានចិត្តអាណិតអាសូរ និងឃើញសត្វស្វានោះមានសុខភាពខ្សោយផង ក៏យកមកប្រគល់ជូនមន្រ្តីតែម្ដង ហើយបើតាមការសិក្សាចំណាត់ថ្នាក់សត្វ ស្វាកន្ទុយស (Red-Shanked souc) នេះជាសត្វប្រភេទជិតផុតពូជ (Endangered Species ) និងបានប្រគល់ជូន មន្រ្តីជំនាញផ្នែកពេទ្យសត្វ អង្គការ ACCB យកទៅព្យាបាល និងបំប៉នសុខភាព៕
មតិយោបល់