ព្រៃវែងៈ នាវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ នៅចំនុចផ្ទះឈ្មោះ នាង សុខា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ យ៉ន គឹមលន់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិខ្លំ ឃុំពាមន្ទារ ជាជាងសំណង់ បានឡើងបូកថ្នាំ(កំបោ) នៅជាន់ខាងលើកៀកនឹងខ្សែភ្លើង បណ្តាលឲ្យឆ្លងចរន្តតាមដែកដែលកាន់នឹងដៃឆក់។ ភ្លាមនោះត្រូវបានម្ចាស់ផ្ទះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលកំពង់ត្របែក ធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក ដើម្បីធ្វើការព្យាបាល៕
មតិយោបល់