ព័ត៌មានជាតិ

ករណីប្រទះឃើញសពលោកយាយអាយុ ៧៩ឆ្នាំម្នាក់ដេកស្លាប់ក្នុងព្រៃ នៅស្រុកលំផាត់

រតនគិរី: កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចអូរត្រពាំងឫស្សី ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី មានករណីប្រទះឃើញសពលោកយាយម្នាក់ ។

ជនរងគ្រោះឈ្មោះ សុខ សំ អាយុ ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

មូលហេតុ៖ សង្ស័យខ្យល់គ។

ក្រោយទទួលបានព័ត៌មា​នកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញ ចុះដល់ទីតាំងធ្វើការត្រួតពិនិត្យ កោសល្យវិច័យពុំឃើញមានស្នាមអ្វីគួរសម្គាល់ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យ៕

មតិយោបល់